• 1/2

$ 8.40

ប្រតិទិនទស្សន:​ 365​ ថ្ងែ

  • CHOICE
#KNI606760
 This product is not returnable.

Color & Size

Item Description

កូនចាបមាស
By
Kniga Books Center

96.61%Fulfilment Rate

0Rating

746Followers

កូនចាបមាស
By
Kniga Books Center

96.61%Fulfilment Rate

0Rating

746Followers

Item Description
  • ជាទូទៅមនុស្សយើងម្នាក់ៗ សុទ្ធតែចង់រស់នៅប្រកបដោយថាមពល សតិ បញ្ញា ស្មារតីរឹងមាំ ភាពក្លាហាន ។  ដើម្បីដោះស្រាយបញ្ហាដែលមាននៅក្នុងជីវិត និង​​ ក្នុងសង្គមសព្វថ្ងៃនេះ អ្នកនិពន្ធម្នាក់ បានប្រើសំណេរដ៏មានឥទ្ធិពលរបស់គាត់មកដាស់សតិ និង​ ខួរក្បាលដែលច្រេះចាប់របស់មនុស្សនៅក្នុងសង្គមខ្មែរ ។ សៀវភៅ ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ ជាស្នាដៃរបស់អ្នកនិពន្ធ ឡាំលីម ហើយជាសៀវភៅមួយក្បាលដែលប្រមូលផ្ដុំទៅដោយ គំនិត  ទស្សនៈជាច្រើនដែលមានសរុបទាំងអស់ ៣៦៥ អត្ថបទដែលបានតំណាងអោយថ្ងៃនីមួយៗក្នុងរយៈពេលមួយឆ្នាំ ហើយបានសម្រិតសម្រាំងយ៉ាងល្អដោយអ្នកនិពន្ធ។ហេតុអ្វីអ្នកទាំងអស់គ្នាគួរតែជាម្ចាស់គ្រប់គ្រងសៀវភៅមួយក្បាលនេះ?តើសៀវភៅមួយក្បាលនេះមានអាថ៌កំបាំងអ្វីខ្លះ?សៀវភៅមួយក្បាលនេះ ពិតជាល្អ ត្បិតថាអត្ថបទនីមួយៗបានបង្កប់នូវអត្ថន័យអប់រំជាច្រើន ដែលអត្ថន័យនៅក្នុងអត្ថបទនីមួយៗពោរពេញទៅដោយថាមពលដែលធ្វើអោយអ្នកអានមានការតាំងចិត្តខ្ពស់ មានគុណធម៌ សច្ចៈទៀងត្រង់ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ ។   ហើយនៅពេលអានធ្វើអោយយើងជក់ចិត្តដិតអារម្មណ៍ ចង់អានពីអត្ថបទមួយទៅអត្ថបទមួយទៀត ដោយសារតែមានអត្ថបទមួយចំនួនអ្នកនិពន្ធបានប្រើពាក្យចុងជួន ភ្ជាប់សេចក្ដីនៃឃ្លានីមួយៗ ធ្វើអោយអ្នកអានចូលចិត្ត​ និង មិនធុញទ្រាំ ។ សម្រាប់អ្នកដែលមិនមានទម្លាប់អានសៀវភៅ ឬ មិនសូវបានអានច្រើន អាចសាកល្បងអានសៀវភៅមួយក្បាលនេះ ព្រោះថាបើបានអានសៀវភៅនេះ អ្នកនឹងទទួលបាននូវទស្សនៈជាច្រើនដែលអ្នកនិពន្ធបានសរសេរឡើងគឺសុទ្ធតែមានសារៈសំខាន់ចំពោះជីវិតរស់នៅសព្វថ្ងៃនេះ  ។សៀវភៅនេះចែកជាបីផ្នែកធំៗគឺទស្សនៈវិជ្ជា  គឺនិយាយសម្ដៅទៅដល់ ទស្សនៈអប់រំ  បង្រៀនមនុស្សអោយចេះរស់នៅប្រកបដោយសីលធម៌ និង ពីរបៀបនៃការសិក្សាអ្វីដែលថ្មីសម្រាប់ខ្លួន ហើយអោយយើងអាចរក្សានូវគោលចំហររបស់ខ្លួនអោយរឹងមាំ ដើម្បីបន្តដំណើរជីវិតរបស់យើងទៅមុខទៀតប្រកបដោយបញ្ញា ស្មារតី។សាសនា   គឺផ្ដោតទៅលើការកាន់សាសនា​ បញ្ហាដែលមាននៅក្នុងការប្រកាន់សាសនា ​រៀងៗខ្លួនជាហេតុធ្វើអោយមានទំនាស់រវាងអ្នកកាន់សាសនាផ្សេងៗគ្នា ដែលមិនយល់ច្បាស់ពីប្រភពនៃសាសនា និង ផ្នត់គំនិតដើមរបស់សាសនា​ ដោយបន្ថែមនូវទស្សនៈអប់រំផ្លូវចិត្តដែលដកស្រង់ពីលទ្ធិ និង សាសនានីមួយៗសម្រាប់ជាមេរៀនជីវិតដ៏មានតម្លៃចំពោះយើង ។នយោបាយសង្គម ​ និយាយអំពីភាពជាអ្នកដឹកនាំ និង​ ចរិតអ្នកនយោបាយឬអ្នកច្បាប់មួយចំនួនដែលមានគំនិតពិសពុលនៅក្នុងសង្គម ។ ដូចដែលទស្សនៈមួយរបស់អ្នកប្រាជ្ញ Plato បានលើកឡើងថា “នយោបាយចាត់ទុកដូចជាធ្យូង បើកាន់ក្នុងពេលត្រជាក់ គឺតែងនាំប្រឡាក់ដៃខ្មៅ ហើយបើកាន់ក្នុងពេលឆេះក្ដៅ គឺនឹងនាំអោយរលាកដៃឆួល ”  ។ ថែមទាំងបានបណ្ដុះគំនិតស្នេហាជាតិ មាតុភូមិ ដែលយើងរស់នៅដើម្បីបន្តអភិវឌ្ឍន៍សង្គមជាតិ និង ភាពជាអ្នកដឹកនាំ។ លើសពីនេះទៅទៀតគឺធ្វើអោយយើងមានភាពឈឺឆ្អាលនឹងសង្គម ដោយសារវាជាកាតព្វកិច្ចរបស់យើងដែលជាម្ចាស់ប្រទេស និង ជាតិសាសន៍ របស់យើង ។សំណេរមួយក្បាលនេះសាកសមបំផុតចំពោះអ្នកដែលកំពុងតែស្វែងរកសៀវភៅ ដែលមានលក្ខណៈបង្កប់នូវទស្សនៈជីវិត សាសនា ការដឹកនាំ​ និង នយោបាយសង្គម ។​ ស្នាដៃនិពន្ធនេះជាការសម្រិតសម្រាំងគំនិត ទស្សនៈបានយ៉ាងល្អ និង ងាយស្រួលអោយអ្នកអានច្បិចយកចំណុចសំខាន់ៗ ដែលមាននៅក្នុងអត្ថបទ ក្នុងគោលបំណងទុកជាចំណេះមួយ និង ជាអាហារបំប៉នដល់ខួរក្បាលរបស់យើងថែមទៀតផង ។

Recommend product