• 1/2

$ 6.00

អារម្មណ៍ពិត (Prince Book ព្រីនស៍ប៊ុក) Motivational Book

  • CHOICE
#PBC496656
 This product is not returnable.

Color & Size

Item Description

Prince Book Cambodia

0%Fulfilment Rate

0Rating

5Followers

Prince Book Cambodia

0%Fulfilment Rate

0Rating

5Followers

Item Description
  • ពាក្យសម្ដីពិត ពេលខ្លះវាអាចនឹងមិនផ្គាប់ចិត្តអ្នកនោះទេ ប៉ុន្តែវាអាចជួយរំលឹក ឬដាស់តឿនអ្នកឱ្យភ្ញាក់ខ្លួនពីសុបិនអាក្រក់ និងចំណុចអាក្រក់នានាដែលអ្នកមាននៅក្នុងខ្លួន ។ ក្នុងសៀវភៅមួយក្បាលនេះ ស្ទើរគ្រប់ចំណុចអាចថារាងចាក់ដោតបន្តិចហើយ ប៉ុន្តែបើអ្នកសម្អាតផ្លូវចិត្តរបស់ខ្លួន ឱ្យដូចជាកែវមួយដែលគ្មានទឹក ហើយអានគ្រប់ចំណុចដោយការប្រើវិចារណញ្ញាណក្នុងការគិត អ្នកច្បាស់ជាជ្រាបដល់បេះដូងរបស់សៀវភៅនេះ ។ ខ្ញុំសរសេរចំណុចទាំងនេះឡើងព្រោះចង់ក្រើនរំលឹកមិត្តអ្នកអានទាំងឡាយ អំពីកំហុសសំខាន់ៗដែលអ្នកមិនគួរសាងឡើង និងអំពីដំណោះស្រាយនានាដែលអាចជួយយឹតយោងអ្នក ឱ្យរកបានគន្លឹះដែលត្រូវៗក្នុងការគិត និងប្រព្រឹត្តិប្រចាំថ្ងៃ ។ សូមបញ្ជាក់ដែរថា គំនិតទាំងឡាយដែលខ្ញុំសរសេរនេះ គឺសុទ្ធតែឆ្លុះបញ្ចាំងអំពី តថភាពជាក់ស្ដែងចំពោះទង្វើរបស់មនុស្សនៅក្នុងសង្គមនេះទាំងអស់ ។ ហេតុនេះហើយទើបមានចំណុចខ្លះ អានមួយភ្លែត គឺហាក់បីដូចជាការស្ដីបន្ទោសឱ្យអ៊ីចឹង ប៉ុន្តែខ្ញុំគ្មានបំណងបែបនេះនោះទេ ខ្ញុំគ្រាន់តែចង់ឃើញមនុស្សរាល់គ្នាបានស្វែងយល់អំពីចំណុចទាំងនេះ ដើម្បីចូលរួមកែប្រែ និងខិតខំអភិវឌ្ឍន៍ខ្លួនចំពោះរឿងដែលត្រូវៗ ។ ពេលនោះយើងនឹងសម្បូរទៅដោយធនធានមនុស្សដែលល្អៗសម្រាប់សង្គមជាតិយើង ។ ពេលដែលបងប្អូនចាប់ផ្ដើមអានសៀវភៅនេះ សូមបើកចិត្តរបស់ខ្លួនឱ្យទូលាយ ពីព្រោះខ្ញុំនិយាយចំពោះមនុស្សទូទៅ ដើម្បីឱ្យបានដឹងទាំងអស់គ្នា មិនចំពោះបុគ្គលណាម្នាក់ឡើយ ។ ហើយសូមទទួលយកតែចំណុចណា ដែលអ្នកគិតថាមានតម្លៃចំពោះចំណុចខ្លះដែលខ្លួនអ្នកល្អហើយ ក៏អាចជាការរំលឹកសាជាថ្មីអ៊ីចឹងដែរ ។ ខ្ញុំសង្ឃឹមថាសៀវភៅមួយក្បាលនេះនឹងចូលរួមចំណែក ជួយអប់រំមនុស្សបានជាច្រើន ហើយខ្ញុំក៏រង់ចាំមតិយោបល់របស់អ្នកនៅពេលដែលអ្នកបានអានចប់ជាស្ថាពរដែរ ។

Recommend product