• 1/2

$ 7.00

សៀវភៅ លើសពីអ្នកនិពន្ធ (Prince Book ព្រីនស៍ប៊ុក) Motivational Book

  • CHOICE
#PBC471871
 This product is not returnable.

Color & Size

Item Description

Prince Book Cambodia

0%Fulfilment Rate

0Rating

5Followers

Prince Book Cambodia

0%Fulfilment Rate

0Rating

5Followers

Item Description
  • ដោយសារប្រទេសយើង មិនទាន់មានសាលាដែលបើកបង្រៀន អំពីវិធីសាស្រ្តតែងនិពន្ធជាលក្ខណៈស្តង់ដាមួយ ដូច្នេះទើបកវីនិពន្ធយើងនៅមានកម្រិតក្នុងវិស័យមួយនេះ ។ យ៉ាងណាមិញ វិស័យតែងនិពន្ធគឺជាវិស័យមួយដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស យ៉ាងមានប្រសិទ្ធភាពបំផុត ។ នៅពេលប្រទេសមួយមានធនធានអ្នកនិពន្ធដែលមានសមត្ថភាពកាន់តែច្រើន ពេលនោះនឹងមានអ្នកអានកើនឡើងកាន់តែច្រើនផងដែរ ។ រឿងដែលសំខាន់គឺយើងត្រូវដឹងថា ប្រទេសមួយដែលសម្បូរទៅដោយអ្នកអាន យ៉ាងយូរ ១០ឆ្នាំក្រោយ ប្រទេសនោះនឹងសម្បូរទៅដោយធនធានមនុស្ស ដែលពោរពេញទៅដោយសមត្ថភាព ដូច្នេះហើយវិស័យនិពន្ធគឺចាត់ទុកជា វិស័យមួយដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍ជាតិ ។ ថ្វីត្បិតតែបច្ចុប្បន្ន នៅមិនទាន់មានអ្នកនិពន្ធខ្មែរជំនាន់នេះមានការលេចធ្លោលើឆាកអន្តរជាតិជាពិតមែន ប៉ុន្តែ ១០ឆ្នាំខាងមុខ មិនប្រាកដថាគ្មាននោះទេ ។ មនុស្សគ្រប់គ្នាតែងមានចំណុចចាប់ផ្ដើម ដូច្នេះប្រទេសមួយក៏ត្រូវការពេលវេលាសម្រាប់ចំណុចចាប់ផ្ដើម ក្នុងការអភិវឌ្ឍ វិស័យមួយឱ្យមានការរីកចម្រើន និងលេចធ្លោផងដែរ ។ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំគឺពិតជាចង់ឃើញវិស័យក្នុងការតែងនិពន្ធ និងការអានមានការរីកចម្រើនខ្លាំងណាស់ ពីព្រោះវានឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរកាន់តែមានសមត្ថភាពខ្ពស់ ដើម្បីប្រកួតប្រជែងជាមួយនឹងពលរដ្ឋរបស់ជាតិសាសន៍ដទៃ ហើយក៏ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។ ដូច្នេះក្នុងសៀវភៅនេះ ខ្ញុំនឹងរៀបរាប់អំពីបទពិសោធក្នុងការហែលឆ្លងនូវរាល់ឧបសគ្គនានា ទម្រាំអាចក្លាយទៅជាអ្នកនិពន្ធមួយរូបបាន ។ ហើយសៀវភៅមួយក្បាលនេះនឹងត្រូវបានរៀបរាប់អំពីវិធីសាស្រ្តពិតៗ ដែលខ្ញុំបានប្រើប្រាស់ ហើយក៏មានគំនិតជាច្រើនក្នុងការជួយបងប្អូនដែលចង់ក្លាយខ្លួនទៅជាអ្នកនិពន្ធមួយរូប សម្រាប់ខ្លួនឯង និងប្រទេសជាតិយើង ។ នៅក្នុងផ្នែកទី១នៃសៀវភៅនេះនឹងរៀបរាប់យ៉ាងក្បោះក្បាយ អំពីដំណើរដើមទង ដែលខ្ញុំចាប់ផ្ដើមចង់ក្លាយទៅជាអ្នកនិពន្ធ និងរហូតក្លាយទៅជាអ្នកនិពន្ធមួយរូបយ៉ាងពិតប្រាកដ ។ ផ្នែកមួយនេះនឹងធ្វើឱ្យបងប្អូនបានស្វែងយល់អំពីឧបសគ្គ និងដំណោះស្រាយជាក់ស្ដែងអំពីបែបបទនៃការនិពន្ធ និងការលក់ដែលខ្ញុំបានជួប ទាំងដែលខ្លួនមិនធ្លាប់ដែលបានស្គាល់អ្នកនិពន្ធណាមួយរូបឡើយ ។ ហើយផ្នែកទី២គឺរៀបរាប់អំពីប្រភេទសៀវភៅដែលអ្នកគួរនិពន្ធ ឬអាចតែងនិពន្ធនៅក្នុងប្រទេសយើងបាន ។ នៅក្នុងនោះក៏មានវិធីសាស្រ្តនានា ក្នុងការតែងនិពន្ធប្រភេទសៀវភៅនីមួយៗឱ្យចេញជារូបរាង រហូតដល់អាចបោះពុម្ពចែកចាយលើទីផ្សារបាន ។

Recommend product