• 1/2

$ 3.75

សៀវភៅ​:ស្រលាញ់ត្រូវសម្លាប់

  • IN STOCK
  • CHOICE
#KNI379358
 This product is not returnable.

Color & Size

Item Description

ម៉ាញប៊ុក្ស mind book
By
Kniga Books Center

100%Fulfilment Rate

5Rating

602Followers

ម៉ាញប៊ុក្ស mind book
By
Kniga Books Center

100%Fulfilment Rate

5Rating

602Followers

Item Description
  • កន្លងមកយើងខ្ញុំបានប្រែសម្រួលប្រលោមលោកបែបមនោសញ្ចេតនាជាច្រើនក្បាលដែលមានច្រើនរសជាតិ​​ ទាំងឈុតឆាលស្នេហា
  • ផ្អែមល្ហែម គ្រោតគ្រាត មានការស្អប់ និងចងគំនុំគំគួនជាដើម។ ដោយឡែក MindBooks ក៏បាននាំយកនូវរសជាតិថ្មីបែបស៊ើបអង្កេត
  • របស់ ហ៊ិង៉ាឈិណុ ខេង៉ុ ដែលផ្តោតលើឧបាយដ៏កំពូល និងមានបញ្ញាញាណដើម្បីដោះស្រាយប្រស្នា។
  • "ស្រលាញ់ត្រូវសម្លាប់" គឺជាស្នាដៃរឿងវែងក្បាលចុងក្រោយនៃរឿងភាគ កាលីលេអូ មានតួឯកជាអ្នករូបវិទ្យាកំលោះដែលមាន
  • ខួរក្បាលកំរិតអច្ឆរិយៈនៅចាំជួយក្រុមស៊ើបអង្កេតរឿងក្តីរហូតមានរហស្សនាមថា​ "កាលីលេអូ"។​ ប្រលោមលោករឿងនេះនិពន្ធឡើងក្នុង
  • ឆ្នាំ 2007បន្ទាប់មកក៏បង្កើតជាភាពយន្ត ហើយរកចំណូលបានយ៉ាងភូកទឹកភូកដី រហូតអ្នកអានជាច្រើននាំគ្នាសុំឲ្យ ខេង៉ុ និពន្ធភាគបន្ត
  • ហើយក៏មិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមដែរ ដោយគេនិពន្ធរឿងភាគនេះដល់ទៅពីរក្បាលក្នុងឆ្នាំ 2008 ​ហើយមួយក្បាលក្នុងចំនោម 2
  • ក្បាលគឺ "ស្រលាញ់ត្រូវសម្លាប់"មួយក្បាលនេះឯង។
  • ក្នុងខណៈពេលប្រលោមលោកភាគច្រើននឹងបញ្ចេញជនល្មើសនៅចុងក្រោយនៃសាច់រឿង តែ ខេង៉ុ បែរជាមានទំនុកចិត្តលើល្បិច
  • កលរបស់គេដល់ថ្នាក់ហ៊ានប្រាប់អ្នកអានឲ្យដឹងតាំងពីដំបូង។ ចំណាប់អារម្មណ៍បន្ទាប់នោះគឺ គំនួចបញ្ហានៃវិធីផ្តាច់ជីវិតជនរងគ្រោះ ដែល
  • ប្រៀបដូចជាទន្លេវែងអន្លងនៅរាំងខាងមុខ​​ ខេង៉ុ ដែលបង្វែរទន្ន័យបន្តិចម្តងៗបញ្ឆោតអ្នកអានឲ្យគិតជារឿយៗដើម្បីសាងសង់ស្ពានទៅ
  • ត្រើយម្ខាងដោយរក្សាភាពភ្ញាក់ផ្អើល ចង់តាមដានពីដើមដល់ចប់។ រាប់ថាជាអត្ថរសប្លែកថ្មីគួរឲ្យភ្ញាក់ផ្អើល។ យើងខ្ញុំជឿជាក់ថា
  • លោកអ្នកនឹងពេញចិត្តរឿងប្រលោមលោកបែបស៊ើបអង្កេតនេះ។
  • ដោយហេតុផលខាងលើនេះទើបយើងខ្ញុំលើកយក "ស្រលាញ់ត្រូវសម្លាប់" មកឲ្យគ្រប់គ្នាបានសាកល្បងរសជាតិ។ សូមតាមដាន
  • ការតស៊ូកម្រិតខួរក្បាលរវាងជនល្មើសដែលរៀបចំឧបាយដ៏អាថ៌កំបាំងជាមួយនឹងអ្នកស៊ើបអង្កេតរូបវិទ្យាកំលោះកំពូលអច្ឆរិយៈក្នុង
  • សៀវភៅនេះ។
  • និពន្ធដោយ ហុិង៉ាឈីណុ​ ខេង៉ុ ប្រែដោយ សន​ រ៉ាមនា

Recommend product