• 1/2

$ 6.00

ចាំបាច់ត្រូវដឹង (Prince Book Cambodia) Motivational book

  • CHOICE
#PBC357999
 This product is not returnable.

Color & Size

Item Description

Prince Book Cambodia

0%Fulfilment Rate

0Rating

5Followers

Prince Book Cambodia

0%Fulfilment Rate

0Rating

5Followers

Item Description
  • នៅក្នុងសម័យកាល “កសិកម្ម” មនុស្សជំនាន់នោះឱ្យតែមានដីស្រែចម្ការ ដើម្បីធ្វើការដាំដុះគឺគ្រប់គ្រាន់សម្រាប់ការរស់នៅរបស់ពួកគេហើយ ។ រហូតមកដល់សម័យកាល “ឧស្សាហ៍ហកម្ម” គឺមនុស្សជំនាន់នោះឱ្យតែមានការងារធ្វើ គឺអាចរកចំណូលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានសេចក្តីសុខ និងសុភមង្គលបានហើយ ។ ប៉ុន្តែបច្ចុប្បន្ននេះពិភពលោក បានផ្លាស់ប្ដូរមកដល់សម័យកាល “ព័ត៌មានវិទ្យា” គឺអ្វីៗត្រូវបានប្រើប្រាស់ដោយប្រព័ន្ធបច្ចេកវិទ្យា ដែលបណ្តាលឱ្យតម្រូវការមនុស្សកាន់តែកើនឡើង ពីព្រោះគ្រប់យ៉ាងត្រូវបានធ្វើការដោះដូរដោយលុយ ។ តើអ្នកបានត្រៀមខ្លួនហើយឬនៅដើម្បីពង្រឹង និងសម្របខ្លួនទៅក្នុងសម័យកាល ដែលពោរពេញទៅដោយការប្រកួតប្រជែងមួយនេះ ? តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីអាចរស់នៅដោយមានក្ដីសុខ និងសុភមង្គលសម្រាប់សម័យកាលព័ត៌មានវិទ្យានេះ? ពេលនេះគឺជាឱកាសដ៏ល្អសម្រាប់អ្នកហើយដែលបាននឹងកំពុងកាន់សៀវភៅមួយក្បាលនេះ ។ តើហេតុអ្វីបានជាអ្នកចាំបាច់ត្រូវអានសៀវភៅមួយក្បាលនេះ ? មុននឹងឆ្លើយសំណួរនេះ ខ្ញុំសូមប្រាប់ជាមុនថាបើអ្នកមិនចង់ក្លាយទៅជាអ្នកមានទេនោះ សៀវភៅមួយក្បាលនេះមិនមែនសម្រាប់អ្នកទេ ប៉ុន្តែបើអ្នកចង់បានជិវិតដែលប្រសើរ និងពោរពេញទៅដោយទ្រព្យសម្បត្តិដែលអាចនិយាយបានថា “មានសេរីភាពលើផ្នែកហិរញ្ញវត្ថុ” សៀវភៅនេះ គឺជាទ្រព្យដ៏សំខាន់ដំបូងគេបង្អស់ដែលអ្នកត្រូវអាន (វិនិយោគការអានជាមួយសៀវភៅនេះ) ។
  • ដើម្បីឆ្លើយតបទៅនឹង សំណួរមួយខាងលើ “ហេតុអ្វីបានជាអ្នកត្រូវអានសៀវភៅមួយក្បាលនេះ?” គឺខ្ញុំបានចំណាយពេលអស់ជាច្រើន ក្នុងការចងក្រងនិពន្ធអំពីបុព្វហេតុនានាសម្រាប់ជាដើមចម ជួយលោកអ្នកឱ្យយល់ជ្រាបច្បាស់ អំពីរឿងដែលមនុស្សមួយចំនួនធំតែងមើលរំលង ប៉ុន្តែវាចាំបាច់បំផុតត្រូវដឹងនៅក្នុងជីវិតមួយនេះ ។ អ្នកនឹងបានរៀននូវមេរៀនជាច្រើនពីសៀវភៅនេះ មួយដែលសំខាន់ក្នុងចំណោមនោះ គឺការច្នៃខ្លួនអ្នកឱ្យគេចផុតពីវិប្បត្តិសេដ្ឋកិច្ច ។ បើអ្នកចង់ទទួលបានជោគជ័យលើផ្នែកហិរញ្ញវត្ថុ អ្នកចាំបាច់ត្រូវអានសៀវភៅមួយក្បាលនេះតាំងពីដើមរហូតដល់ចប់ រួចអភិវឌ្ឍន៍ខ្លួនអ្នកទៅតាមចំណុចនីមួយៗ និងចាប់ផ្តើមគោលដៅជាសេដ្ឋីរបស់អ្នកពីពេលនេះទៅ ។
  • “សៀវភៅបណ្តុះផ្នត់គំនិត គំនិតបង្កើតលុយ”
  • “Books give you ideas, ideas create you money”

Recommend product