• 1/2

$ 7.00

បេសកកម្មជីវិត (Motivation Book) Prince Book Cambodia

  • CHOICE
#PBC276463
 This product is not returnable.

Color & Size

Item Description

Prince Book Cambodia

0%Fulfilment Rate

0Rating

5Followers

Prince Book Cambodia

0%Fulfilment Rate

0Rating

5Followers

Item Description
  • គិតពីចំណុចចាប់ផ្ដើមរបស់ខ្ញុំ ពីសូន្យរហូតទទួលបានជោគជ័យខ្លះ ហើយរហូតធ្លាក់ទៅវិញដល់ក្រោមសូន្យ ។ មានរឿងរ៉ាវជាច្រើនសុទ្ធតែជាមេរៀនល្អៗ ដែលខ្ញុំគិតថាគួរតែបានចែករំលែកទៅកាន់មនុស្សជាតិ និងយុវជនជំនាន់ក្រោយឱ្យបានដឹងនៅក្នុងសៀវភៅមួយក្បាលនេះ ក្នុងគោលបំណងឱ្យចេះរៀនត្រៀមខ្លួនឱ្យរួចជាស្រេច មុននឹងចាប់ផ្ដើមបេសកកម្មជីវិតរៀងៗខ្លួន និងរៀងៗព្រះអង្គ ។ នៅក្នុងស្ថានការណ៍ក្រោមសូន្យរបស់ខ្ញុំ គឺជាពេលដ៏សែនខ្មៅងងឹត ពោរពេញទៅដោយផ្លូវមច្ចុរាជ បើសិនជាប្រហែសឱ្យដួលម្ដងទៀត គឺច្បាស់ជាមិនអាចងើបរួចបានឡើយ ។ ខ្ញុំបានពុះពារមិន រាថយ និងរិះរកគ្រប់វិធីដែលត្រូវៗ រួចបោះបង់នូវវិធីបរាជ័យចោលទាំងអស់ ដើម្បីស្រោចស្រង់ខ្សែជីវិតរបស់ខ្ញុំឱ្យប្រសើរឡើងវិញ ។ ទីបំផុត ខ្ញុំក៏បានយកឈ្នះនូវរឿងរ៉ាវទាំងឡាយ និងបានបើកភ្លើងឱ្យជីវិតរបស់ខ្ញុំមានពន្លឺវិញ ។ មុននឹងខ្ញុំចាប់ផ្ដើមយកប៊ិក និងក្រដាសមកសរសេរអំពីឧបសគ្គ និងបទពិសោធជីវិតដ៏ជូរចត់របស់ខ្ញុំ ពេលនោះខ្ញុំបានគិតយ៉ាងហ្មត់ចត់ថា វាពិតជាចាំបាច់ខ្លាំងណាស់ដែលខ្ញុំត្រូវតែសរសេរសៀវភៅមួយនេះ សម្រាប់អ្នកដែលកំពុងស្វែងរកគន្លឹះ ក្នុងការដោះស្រាយបញ្ហាជីវិត និងធ្វើខ្លួនឱ្យជោគជ័យ បើទោះជាចាប់ផ្ដើមពីសូន្យ ឬក្រោមសូន្យក្ដី ។ ខ្ញុំបានហែលឆ្លងកាត់នូវរឿងរ៉ាវដែលមិនគួរឱ្យជឿជាច្រើន ប៉ុន្តែខ្ញុំអាចធ្វើវាបានជោគជ័យរួចទៅហើយទាំងនៅក្នុងវ័យមួយ ដែលយុវជនជំនាន់ខ្ញុំឯទៀត គេកំពុងតែសប្បាយក្នុងភាពជាយុវវ័យរបស់ខ្លួន ។ ខ្ញុំជឿជាក់យ៉ាងច្បាស់ថាសៀវភៅមួយនេះនឹងអាចធ្វើឱ្យអ្នកកែប្រែផ្នត់គំនិតរបស់អ្នកទាំងស្រុង ពីភាពដែលមិនអាចទៅរួចជំនួសត្រឹមពាក្យថា “គ្រប់យ៉ាងគឺអាចទៅរួច” ។ បើសិនជា ង៉ែត ពិសិត អាចទទួលបានជោគជ័យហើយ មនុស្សនៅលើផែនដីនេះ គឺមានតិចណាស់ដែលមិនអាចទទួលបានជោគជ័យ ។ បុគ្គលជោគជ័យបន្ទាប់ គឺជាអ្នក ពីព្រោះមានតែអ្នកខ្លួនឯងនោះទេ ដែលអាចបញ្ជាលើបេសកកម្មជីវិតផ្ទាល់ខ្លួន ។ ខ្ញុំនឹងរង់ចាំមើលភាពអស្ចារ្យរបស់អ្នក បន្ទាប់ពីបានអានសៀវភៅមួយនេះរួច ។

Recommend product