• 1/8

$ 7.00

ភ្លើងគំនុំ អន្ទាក់មច្ចុរាជ (Drama Novel) និពន្ធដោយ ឡាក់រីន-មរតកសៀវភៅ

  • IN STOCK
  • CHOICE
#NGA267880
 This product is not returnable.

Color & Size

Item Description

New Generation of Authors

0%Fulfilment Rate

0Rating

30Followers

New Generation of Authors

0%Fulfilment Rate

0Rating

30Followers

Item Description
  • ភ្លើងគំនុំ អន្ទាក់មច្ចុរាជ ជាប្រលោមលោកបែបបរទេស មនោសញ្ចេតនា ស្នេហា អាថ៌កំបាំង និងគំនុំ។
  • ព្រោះតែគំនុំ បានធ្វើឲ្យក្មេងស្រីស្លូតបូតដែលមានតែស្នាមញញឹមស្រស់ស្រាយ ប្រែក្លាយមកជាក្មេងស្រីដែលមានចិត្តត្រជាក់ដូចជាទឹកកកនិងមានតែគំនុំគុំកួនក្នុងចិត្តមិនរសាយ។
  • ដានីញែល ខាឡុស ហ្វាអែល ម្ចាស់ជំនួញអចលនវត្ថុ ជាមហាសេដ្ឋីកំលោះសាច់ក្រអូបដែលស្រីៗស្ទើរមួយ
  • ចំហៀងផែនដីប្រាថ្នាចង់ធ្វើជាម្ចាស់បេះដូង! មិនធ្លាប់ត្រូវអ្នកណាបដិសេធ ហើយក៏មិនចាំបាច់ចុះទុនទៅរកមនុស្សស្រីមុន! ត្រឹមគេក្ដក់ដៃ ស្រីៗទាំងនោះក៏ហក់ឡើងគ្រែទៅហើយ! តែគេបែជាត្រូវក្រឡុកក្រឆាអារម្មណ៍ដោយមនុស្សស្រីទឹកកកដែលមានមុខដូចអតីតអ្នកធ្លាប់ស្គាល់។
  • ឆេអា ឌីឡាណហ្វ ទាយាទតែម្នាក់នៃត្រកូលឌីឡាណហ្វ ជាម្ចាស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ ខ្នាតធំរបស់កូរ៉េខាងត្បូង។
  • ធ្លាប់តែជាក្មេងស្រីរួសរាយ ចិត្តល្អ មានពិភពលោកពណ៌ផ្កាឈូក មានគ្រួសារដ៏កក់ក្ដៅ តែបែរជាត្រូវបាត់បង់គ្រប់យ៉ាងក្នុងមួយប៉ប្រិចភ្នែក ដោយសារតែភាពលោភលន់របស់មនុស្សក្បែរខ្លួននិងការលេងសើចរបស់អ្នកដែលខ្លួនស្រលាញ់។
  • ហេតុការណ៍នៅថ្ងៃនោះ... ប្រែក្លាយឱ្យនាងទៅជាមនុស្សថ្មីដែលមានឈាមត្រជាក់គ្មានបេះដូងនិងចិត្តដាច់។ គ្រប់គ្នាដែលមានចំណែកពាក់ព័ន្ធក្នុងរឿងនេះ ត្រូវសងឱ្យនាងវិញលើសពីនោះទ្វេដង។
  • «ចង់ធ្វើអី?»
  • «គ្មានទេ»
  • «តិចថាខ្ញុំមិនបានតឿន» សំឡេងរាបស្មើ ពន្យុះឱ្យកំលោះសង្ហាចូលមកកាន់តែកៀក។
  • «អ៊ុប... អ៉ីប...» បបូរមាត់តូចដែលត្រូវថើប ព្យាយាមរើបម្រះ តែក៏អស់ឫទ្ធិឱ្យគេបានដួសដងយកភាពក្រអូបផ្អែមនៅក្នុងមាត់។
  • "មនុស្សស្រីនៅតែជាមនុស្សស្រី" ដានីញែលញញឹមចុងមាត់និងគិតក្នុងចិត្ត តែត្រឹមមួយភ្លែតប៉ុណ្ណោះ អ្នកមាឌធំបែរជាត្រូវភ្ញាក់ក្រញាងស្រុតចុះទៅដីលើកដៃក្ដោបប្រឡោះភ្លៅទាន់ហន់ ព្រោះចុកខ្លាំង ដោយសារស្រីទឹកកកនេះលើកជង្គង់អុកគេ។
  • «សមមុខ!!» ភាពអាម៉ាសលើកនេះ គេត្រូវឱ្យនាងសងវិញទាំងដើមទាំងការជាមិនខាន។
  • តើនឹងមានអ្វីកើតឡើង បើម្នាក់ៗមានកំណួចរៀងខ្លួនបែបនេះ?

Recommend product