• 1/10

$ 6.50

ភរិយាក្រៅបេះដូង ច្បាប់កែសម្រួលថ្មី (Drama & Romantic novel) Moryura-Madam Books

  • CHOICE
#NGA266637
 This product is not returnable.

Color & Size

Item Description

New Generation of Authors

0%Fulfilment Rate

5Rating

29Followers

New Generation of Authors

0%Fulfilment Rate

5Rating

29Followers

Item Description
  • ចំណងអាពាហ៍ពិពាហ៍ដែលចងភ្ជាប់ដោយក្តីស្រលាញ់តែម្ខាង ចំណែកម្ខាងទៀតគឺជាភាពស្អប់ខ្ពើម បង្កើតនូវឈឺចាប់រាប់សែនលានហាក់ប្រៀបដូចជាកំហិតផ្តាច់ការដែលបង្ខំឱ្យទឹកភ្នែកស្រវាស្រទិញប្រដេញដណ្តើមគ្នាស្រក់។ លី យ៉ុងអា ជាកូនស្រីត្រកូលអភិជនម្នាក់ ព្រោះតែភាពចៃដន្យនាងត្រូវតម្រូវឱ្យរៀបការជាមួយនឹង ថាយសិន នេវាសារ៉ា ដែលជាបុរសសម្បូរបែប ពេញដោយមន្តស្នេហ៍ ជាសេដ្ឋីកំលោះវ័យក្មេងដែលអ្នកគ្រប់គ្នាប្រាថ្នា និងជាមិត្តរបស់បងប្រុសរបស់នាង។ ចំពោះមង្គលការនេះវាប្រៀបដូចជាផ្លូវដែលក្រាលដោយបន្លាពិសសម្រាប់ យ៉ុងអា បើទោះបីជាបុរសម្នាក់នោះ គឺជាបុរសដែលនាងស្រលាញ់ពេញបេះដូងក៏ដោយ។
  • ក៏ព្រោះតែគេ មិនមានសូម្បីតែកូនចិត្តសូម្បីតែបន្តិចថានឹងស្រលាញ់នាង ផ្ទុយទៅវិញគេបែរជាស្អប់នាងដល់ឆ្អឹង ក្នុងនាមជាស្រីកញ្ជ្រោងម្នាក់ដែលធ្វើឱ្យសង្សារបស់គេរងគ្រោះ។ ថាយសិន នឹងប្រើគ្រប់វិធីដើម្បីគន្លាស់មេរោគម្នាក់នេះចេញពីជីវិតរបស់គេ មិនថាត្រូវប្រើវិធីអ្វីក៏ដោយ ផ្ទុយពីនាងដែលស្រលាញ់គេអស់ពីបេះដូង នឹងទ្រាំគ្រប់បែបយ៉ាងដើម្បីបញ្ជាក់ពីភាពបរិសុទ្ធិនិងស្មោះត្រង់របស់ខ្លួន មិនថាត្រូវប្រថុយនឹងការឈឺចាប់និងចំណាយទឹកភ្នែកប៉ុណ្ណាឡើយ។
  • តើទឹកភ្នែកនិងចិត្តស្មោះរបស់នាង អាចទម្លុះដុំសិលាឱ្យសឹករិចរិលឬទេ? ឬជានាងដែលត្រូវចុះចាញ់ ហើយស្ពាយការឈឺចាប់ចុះចេញដោយខ្លួនឯង?
  • -និពន្ធដោយ៖ មយូរា

Recommend product