• 1/10

$ 4.25

លោមស្នេហ៍ទេពអប្សរ (Romantic sweet novel) និពន្ធដោយ៖ អប្សរ (មរតកសៀវភៅ)

  • IN STOCK
  • CHOICE
#NGA266635
 This product is not returnable.

Color & Size

Item Description

New Generation of Authors

0%Fulfilment Rate

0Rating

30Followers

New Generation of Authors

0%Fulfilment Rate

0Rating

30Followers

Item Description
  • លោមស្នេហ៍ទេពអប្សរ ជាប្រលោមលោកខ្មែរ មនោសញ្ចេតនាស្នេហាផ្អែមល្អែមរវាងក្រមុំតូច វង្ស សុយ៉ារីន ជាមួយនឹងកំលោះកូនកាត់ខ្មែរ-បារ៉ាង គ្រីស្តូហ្វាន ហ្វាម័រសា។
  • ពេលខ្លះភាពចៃដន្យគឺជារឿងអាថ៌កំបាំងមួយដែលមិនអាចបកស្រាយបាន! មនុស្សពីរនាក់ដែលមិនស្គាល់គ្នាសោះ រស់នៅឆ្ងាយគ្នាម្ខាងម្នាក់នៃពីភពលោក តែនិស្ស័យក៏នៅតែអាចទាញពួកគេឱ្យមកជួបគ្នាបាន។
  • គ្រីស្តូហ្វាន ហ្វាម័រសា កំលោះសង្ហាភ្នែកពណ៌ទឹកសមុទ្រ កូនកាត់ខ្មែរ-បារាំង ជាមនុស្សដែលមិនធ្លាប់ស្រលាញ់អ្នកណាពីមុនមក តែបែរជាជាប់ស្នេហ៍ជំពាក់ចិត្តនឹងនារីម្នាក់ដែលគេថតជាប់ដោយចៃដន្យទៅវិញ! បេះដូងដែលធ្លាប់តែស្ងប់ស្ងៀម ក៏ត្រូវនាងពង្វក់ទាល់តែរង្គោះរង្គើ... ទើបប្រុសកំលោះប្តេជ្ញាថានឹងស្វែងរកនាងឱ្យទាល់តែឃើញ ទោះបីជាវិធីមួយនេះ នឹងធ្វើឱ្យនាងស្អប់ខឹង ក៏គេនៅតែព្រម សុំត្រឹមតែបានឱបក្រសោបមនុស្សស្រីម្នាក់នេះនៅក្នុងទ្រូងក៏អស់ចិត្ត។
  • ចំណែកក្រមុំតូច វង្ស សុយ៉ារីន វិញ តើនាងអាចទ្រាំទ្រនឹងការចូលមករករបស់គេបានទេ បើវាផ្អែមនិងញាប់ញ័រយ៉ាងហ្នឹង?
  • «ខ្ញុំស្រលាញ់នាងមុនវា!»
  • «ដឹងហើយ!»
  • «ខ្ញុំស្រលាញ់នាង!»
  • គ្រីសនិយាយពាក្យដដែល ហើយក៏លោចូលទៅកាន់តែជិត។
  • «ឡប់! ឈប់និយាយទៅ!»
  • យ៉ារីនលើកដៃបិទត្រចៀកលែងចង់ស្ដាប់ ថ្ពាល់វិញឡើងក្រហមងាំង។
  • «ស្រលាញ់នាងតែម្នាក់គត់!»
  • គ្រីសប្រើប្រាស់ឱកាសចុងក្រោយសារភាពប្រាប់នាង ហើយក៏ងើបឈរឡើងបេះផ្កាកុលាបមួយទងមកកាន់នៅក្នុងដៃ ប្រលេះយកស្រទាប់ពណ៌ក្រហមឆ្អៅមកសង្កត់លើបបូរមាត់តូច មុននឹងបបូរមាត់ក្រាស់សង្កត់ពីលើស្រទាប់កុលាបមួយសន្លឹកនោះ...
  • បើបែបៗហ្នឹង តើឱ្យនាងគេចយ៉ាងម៉េចរួច បើបេះដូងលោតកញ្ជ្រោលទៅរកគេទៅហើយ!

Recommend product