lorem ipsum dolor sit thumb
lorem ipsum dolor sit thumb

កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ

#MEN515340 គំនិត​ Selected by LITTLEFASHION

$8.00 App Only

អំពី
Descriptions
  • “Collection of Short Stories: Oknha Dr. Mengly J. Quach, My idol” is written in Khmer, 418 pages with the size of 15x23cm of hard cover. 3,000 copies (1st Edition) were published by Mengly J. Quach University Press in January, 2020.
  • This book is authored by Mengly J. Quach University Press and The Intercon Rooster under the Mengly J. Quach Education Plc.
  • In this book, the authors have observed and noted down the charitable activities of Oknha Dr. Mengly J. Quach in helping, caring, assisting people around him, as well as in society. The authors have depicted all those activities into short stories of knowledge, inspiration, and mindsets for people to helping each other. Moreover, this book mentions the real-life experiences of Oknha Dr. Mengly J. Quach as short stories, friendly for readers—more readable and understandable of how to take steps into investment and business. In addition, this book aspires to the mindset of people in order for them to be more patient, committed, confident, reliable, and decisive. This book is a true testament to all the charitable works which Oknha Dr. Mengly J. Quach has accomplished in Education, Social Work, Infrastructure Project, Mobile Clinic, Food Banking, Mobile Library, as well as in Environment Conservations.
  • The charitable activities of Oknha Dr. Mengly J. Quach have been published in both local and international news. Thus, the Mengly J. Quach University Press and The Intercon Rooster have combined these kind actions into short stories, revealing the kind heart of Oknha Dr. Mengly J. Quach.
  • សៀវភៅកម្រងរឿងខ្លី ដែលមានចំណងជើងថា ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ សរសេរជាភាសាខ្មែរ មានកម្រាស់៤១៨ទំព័រ ទំហំ ១៥x២៣សង់ទីម៉ែត្រ ប្រភេទក្របទន់ បោះពុម្ពផ្សាយចំនួន៣ពាន់ច្បាប់ ដោយគ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច នៅខែមករា ឆ្នាំ២០២០។ សៀវភភៅនេះ គឺជាការនិពន្ធឡើងដោយក្រុមការងារ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច និងក្រុមការងារ គេហរទំព័រ ឌឹ អ៊ីនធ័រខន រ៉ូស្ទ័រ ដែលស្ថិតនៅក្រោមក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
  • ខ្លឹមសារក្នុងសៀវភៅនេះ អ្នកនិពន្ធបានលើកយកសកម្មភាពសប្បុរសធម៌របស់លោកឧញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងការជួយឈឺឆ្អាល យកចិត្ដទុកដាក់ មើលខុសត្រូវមនុស្សជុំវិញខ្លួន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ លើកមកតែងនិពន្ធជារឿងខ្លីៗបែបអប់រំ និងបណ្ដុះគំនិតឱ្យចេះជួយគ្នាក្នុងសង្គមខ្មែរ។ ជាងនេះទៅទៀត សៀវភៅនេះ ក៏បានលើកយកបទពិសោធក្នុងការធ្វើអាជីវកម្មរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត មកនិពន្ធជារឿងខ្លីៗ ងាយយល់ ងាយអាន ស្ដីពីការបោះជំហានឈានជើងវិនិយោគទុនក្នុងវិថីរកស៊ីជួញដូរ។ បន្ថែមពីនេះ សៀវភៅនេះក៏បានបណ្ដុះផ្នត់គំនិតមនុស្សឱ្យចេះតស៊ូ ព្យាយាម អត់ធ្មត់ ម្ចាស់ការ និងហ៊ានសម្រេចចិត្ដច្បាស់លាស់ក្នុងធ្វើអ្វីមួយ ដែលបានបង្កប់នូវក្នុងខ្លឹមសាររបស់រឿងនីមួយៗផងដែរ។ លើសពីនេះ វាក៏ជាសក្ខីភាពដ៏ល្អមួយក្នុងការបង្ហាញឬប្រកាសប្រាប់ពិភពលោកថា លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាបុគ្គលឆ្នើមលើកិច្ចការអប់រំ កិច្ចការមនុស្សធម៌ មានដូចជាគ្លីនិកចល័ត ធនាគារអាហារ ការស្ថាបនាស្ពាន សង់អណ្ដូង សង់សាលារៀននៅតំបន់ដាច់ស្រយាល បណ្ណាល័យចល័ត កង់មួយជីវិតមួយ ការថែទំាបរិស្ថាន និងការធ្វើធុរកិច្ច។
  • រាល់គ្រប់សកម្មភាពរបស់លោកឧកញ៉ា គឺត្រូវបានស្តែងឡើងតាមរយៈការចុះផ្សាយរបស់សារព័ត៌មានល្បីៗ ថ្នាក់ជាតិ និងអន្តរជាតិនានា ស្តីពីការធ្វើសកម្មភាពរបស់លោកឧកញ៉ា ទើបក្រុមការងារគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច និងក្រុមការងារ ឌឹ អ៊ីនធ័រខន រ៉ូស្ទ័រ បានយកសកម្មភាពទាំងនោះមកសរសេរច្នៃចេញជារឿងខ្លីៗបែបកម្សាន្ដអប់រំ ក្នុងគោលបំណងបង្ហាញពីសន្ដានចិត្ដមនុស្សធម៌របស់លោកឧកញ៉ា៕

Top Related Products
E-PAYMENTS & BANKS
DOWNLOAD L192 APP