• 1/2

$ 10.00

កន្លះសតវត្សរ៍កន្លងទៅ

  • CHOICE
#SCH429446
 This product is not returnable.

Color & Size

Item Description

សៀវភៅបញ្ញវន្ត Scholar Book

50%Fulfilment Rate

0Rating

60Followers

សៀវភៅបញ្ញវន្ត Scholar Book

50%Fulfilment Rate

0Rating

60Followers

Item Description
  • ក្នុងល្ងាចមួយនៃឆ្នាំ១៩៦៥ ពេលត្រឡប់ពីបង្រៀនវិញ ឪពុកខ្ញុំ ហ៊ុយ ចាន់ (គ្រូបង្រៀននៅឧត្តរសាលា) ក្នុងទឹកមុខរីករាយ (ទំនងជាបានទទួល​លិខិត​អញ្ជើញ) បានប្រាប់ពួកយើងថា៖ តោះយើងទៅមើលកុនទាំងអស់គ្នាល្ងាចនេះ! គឺ​ក្នុងឱកាសនេះហើយដែលខ្ញុំបានស្គាល់រោងកុនជាលើកទី១ ក្នុងវ័យ៨ឆ្នាំ ដោយ​បាន​ទស្សនារឿង “ចៅស្រទបចេក” របស់ លី វ៉ា នៅរោងភាពយន្ត “ហាប់ឈុន​សួស្ដី”នៅបាត់ដំបង។ ប៉ុន្តែរឿង“បុរសចិត្តនាគ” “កញ្ញាកូនភ្លោះ” “ស្ត្រីភ្នែក៣​” របស់ ស៊ុន ប៊ុនលី សុទ្ធសឹងជាខ្សែភាពយន្តដំបូងបង្អស់ដែលខ្ញុំបានទស្សនាក្នុង​ វ័យ​កុមារ បញ្ចាំងហាលវាលនៅវត្ត“បាឡាត់”បាត់ដំបង។
  • ទោះជាយ៉ាងណា ខ្ញុំនៅចាំបានយ៉ាងច្បាស់ថា ខ្ញុំចាប់ផ្ដើមមានចំណាប់​អារម្មណ៍​ខ្លាំងលើភាពយន្តខ្មែរ ក្រោយពីបានទស្សនាឈុតមួយដែលគេបង្ហាញ ជា យុទ្ធថន (ជិះក្បូន) និង វិជ្ជរ៉ាដានី (កន្ដៀតក្អម) ឆ្លើយឆ្លងគ្នាតាមសំនៀង ស៊ីន​ ស៊ីសាមុត​, ប៉ែន រ៉ន យ៉ាងរណ្ដំ ជុំវិញបទចម្រៀង “កម្សាន្តគង្គា” ក្នុងរឿង “ពិជ័យវង្សា” នៅឆ្នាំ១៩៦៧ ដែលជាខ្សែភាពយន្តមួយស្ថិតក្នុងចំណោមជំហាន​ដំបូងរបស់ វិជ្ជរ៉ាដានី។
  • វគ្គបន្តបន្ទាប់រហូតមកដល់ថ្ងៃនេះ ក្នុងអំឡុងពេលកន្លះសតវត្សរ៍ អាច​សរុប​ចូលក្នុងដំណាក់កាលទាំង៤ខាងក្រោម៖
  • ១៩៦៩-១៩៧៥៖ វគ្គទស្សនានិងតាមដាន
  • ការតាមដានលម្អិតពីប្រភព និងការវិវឌ្ឍនៃខ្សែភាពយន្តខ្មែរបានចាប់ផ្ដើម នៅឆ្នាំ១៩៦៩ ខណៈខ្ញុំចូលរៀនថ្នាក់ទី៦ នៃវិទ្យាល័យអ៊ាបឃុត ព្រោះមានឱកាស​
  • ចេញ​ចូលរាល់ថ្ងៃ ក្រុងបាត់ដំបង ក្រោយចេញពីសាលារៀន។
  • សម័យនោះខ្ញុំគ្មានទេ គ្មានទាំងលទ្ធភាព គ្មានទាំងពេលវេលាសម្រាប់​មើល​កុនគ្រប់រឿង ប៉ុន្តែអាចតាមដានបានស្ទើរគ្មានចន្លោះ តាមរយៈសៀវភៅរឿង ការ​ផ្សាយ​ពាណិជ្ជកម្មតាមវិទ្យុជាតិ និងមើលរូបភាពដែលដាក់តាំងតាមរោង​។
  • ១៩៧៥–១៩៨០៖ វគ្គឆ្លុះបញ្ចាំងបកក្រោយក្នុងភាពសោកស្ដាយ
  • ក្នុងរយៈ៥ឆ្នាំក្រោយការដួលរលំនៃរបបសាធាណរដ្ឋ ក្នុងអារម្មណ៍​សោកសៅ ​និងភាពសោកស្ដាយទៅលើគ្រប់ការបាត់បង់ (ការសិក្សានិង​សមាជិក​គ្រួសារ) ក្នុង​សម័យអន្ធពាល ខ្ញុំតែងប្រើពេលវេលានឹកភ្លឹកឥតដាច់ និង​រម្លឹក​សិក្សា​ចម្រាញ់​ឡើងវិញនូវខ្សែភាពយន្តដែលបានទស្សនាកន្លងមក។
  • វាក៏ជាដំណាក់កាលមួយដែលខ្ញុំបានជួបប្រាស្រ័យជាមួយបណ្ដាយុវសិស្ស ចូលចិត្តមើលកុនជម្លៀសពីរដ្ឋធានីភ្នំពេញ ហើយទទួលបាននូវអ្វីៗ​មួយចំនួន​ដែល​ខ្ញុំកំពុងស្វែងយល់នៅពេលនោះ។
  • ១៩៨០–២០០៨៖ វគ្គស្វែងយល់និងកត់ត្រា
  • មកដល់ទឹកដីប្រទេសបារាំងភ្លាម ខ្ញុំចាប់ផ្ដើមស្វែងយល់ និងកត់ត្រាលើ​ទំព័រសៀវភៅគ្រប់រឿងរ៉ាវដែលស្ថិតលើការចងចាំផ្ទាល់រ

Recommend product