• 1/2

$ 7.00

កូនរបស់ម៉ែ

  • CHOICE
#SCH430103
 This product is not returnable.

Color & Size

Item Description

សៀវភៅបញ្ញវន្ត Scholar Book

50%Fulfilment Rate

0Rating

60Followers

សៀវភៅបញ្ញវន្ត Scholar Book

50%Fulfilment Rate

0Rating

60Followers

Item Description
  • ឃ្មុំ!ប្រេងកូឡាប៉ះភ្នែកកូនមែនបានហូរទឹកភ្នែកមកចឹង?
  • ខ្ញុំមិនតបតែ ងក់ក្បាលជំនួស។ ខ្ញុំយកដៃស្តាំជូតទឹកភ្នែកដែល កំពុងហូរព្រោះអាណិតម៉ែចាស់ ហើយខ្ញុំក៏យកដៃឆ្វេងចាប់ ក ដៃស្តាំរបស់ម៉ែ ដែលកំពុងកោសលើទ្រូងរបស់ខ្ញុំ ជាសញ្ញាថា ឈឺ។ តែតាមពិតគឺខ្ញុំចង់ប៉ះម៉ែ ខ្ញុំមិនឈឺទេម៉ែ ព្រោះកម្លាំងដៃ ម៉ែខ្សោយខ្លាំង។ ដៃដ៏ជ្រីជ្រួញចេញសរសៃរធំៗរបស់ម៉ែ ដែល កំពុងកោសខ្យល់ឱ្យខ្ញុំ គឺជាដៃដែលធ្លាប់ការពារខ្ញុំ ពេលមាន ជម្លោះដីធ្លី។ ម៉ែបានយកដៃនេះ មករាំងការពារខ្ញុំពេលនាយ ទុនច្រានខ្ញុំស្ទើរដួលលើដី បង្ខំឱ្យម៉ែនិងខ្ញុំ រើចេញតាម សំណើរ នាយទុន ហើយគេក៏ផ្តល់លុយមួយចំនួនជាសំណង។ ខ្ញុំចាំ រូបភាពពេលនោះ ម៉ែជាវីរ:នារីអង់អាចនៅភូមិនេះ ម៉ែជាស្រី្ត ខ្លាំងម្នាក់ដែលកូនមានអំនួត និងអាងម៉ែគ្រប់ពេល ប៉ុន្តែ នោះ គឺជារឿងជាង ១០ឆ្នាំមុនប៉ុណ្ណោះ។ ខ្ញុំកំពុងរស់នៅជាមួយការគិត ថាម៉ែជាមនុស្ស១០ឆ្នាំមុន ដូចដែលម៉ែគិតថាខ្ញុំនៅតែជាកូន ក្មេងអាយុ ១៥ឆ្នាំ ដូចជាង១០ឆ្នាំមុនដែរ។ ឳម៉ែអើយ! ការពិត ម៉ែចាស់ហើយ! ម៉ែទ្រុឌទ្រោមហើយ! ម៉ែឈឺហើយ! ម៉ែជរាហើយ ហេតុអ្វីខ្ញុំមើលមិនឃើញសោះ! ខ្ញុំពិតជាមនុស្សអាត្មា និយមដូចគេថាមែន! កូនពិតជាមិនដែលសង្កេតមែន! កូន ភ្លេចគិតថាម៉ែចាស់ ព្រោះកូនចងចាំតែម៉ែ ដែលជាម៉ែរឹងមាំពីមុន។
  • ម៉ែខ្ញុំអាយុ៦៩ឆ្នាំហើយ តែកន្លងមកខ្ញុំគិតថា គាត់នៅតែ ល្បាក់៥០ឆ្នាំរហូត គឺជាវ័យដែលគាត់សកម្មធ្វើនេះធ្វើនោះ មិនឈប់ ហាមក៏មិនស្តាប់។ ពេលវេលាមិនបាននៅមួយកន្លែង ដូចការគិតតែផ្តាស់របស់ខ្ញុំទេ។ ខ្ញុំចាប់ផ្តើមខ្វល់ពីម៉ែពេលខ្ញុំ នៅជាមួយគាត់មួយថ្ងៃពេញ។ ខ្ញុំចាប់ផ្តើមខ្លាចបាត់បង់គាត់ ក្រោយពេលសង្កេតឃើញសភាពខុសប្រក្រតីរបស់គាត់ ដែលខ្ញុំមិនដែលចាប់អារម្មណ៍ពីមុនមក។ ខ្ញុំបានដើរទៅក្រោយផ្ទះ មើលដំណាំ ផ្លែផ្កាដែលគាត់បានដាំ មានសភាព មិនខុសពី ខ្ញុំឃើញគាត់ថ្ងៃនេះនោះទេ។ រុក្ខជាតិទាំងនោះ លែងស្រស់ ដូចមុន គ្មានផ្កា គ្មានផ្លែលម្អដូចមុន ព្រោះអ្នកដែលថែទាំពួក វាក៏ទ្រុឌទ្រោមដែរ។
  • ខ្ញុំយកដៃប៉ះដើមម្ទេសមួយដើម ដែលជ្រុះស្លឹកស្ទើររស់ ស្ទើរងាប់ នៅសល់តែស្លឹកក្រៀមៗដូចខ្វះជាតិទឹក និងត្រូវកំដៅ ថ្ងៃខ្លាំង។ ខ្ញុំកំពុងគិតខុសថា រុក្ខជាតិទាំងនេះ នៅដដែលដូច ភ្នែកដែលខ្ញុំធ្លាប់ឃើញកាលពីមុន។ អ្វីៗមិនទៀតទាត់ វិវត្តន៍ ទៅតាមអាយុកាលរបស់ខ្លួន។ ម៉ែមិនមានកម្លាំងខ្លាំងដូចមុន ដើម្បីស្រោចដំណាំទាំងនេះឱ្យស្រស់ដូចមុន។ តែខ្ញុំកាន់តែ ធំពេញកម្លាំងបែរជាគ្មានបានការ។ ខ្ញុំភ្លេចគិតថា ម៉ែជាស្ត្រី មេម៉ាយ ដែលអាចរស់នៅម្នាក់ឯងបាន រហូតចិញ្ចឹមខ្ញុំដល់ធំ

Recommend product