• 1/2

$ 6.00

ខ្លាលើភ្នំ

  • CHOICE
#SCH429447
 This product is not returnable.

Color & Size

Item Description

សៀវភៅបញ្ញវន្ត Scholar Book

50%Fulfilment Rate

5Rating

60Followers

សៀវភៅបញ្ញវន្ត Scholar Book

50%Fulfilment Rate

5Rating

60Followers

Item Description
  • «ខ្លាលើភ្នំ» បរិយាយពីកុមារឥណ្ឌាម្នាក់ ដែលចង់អានសៀវភៅខ្លាំង តែក្រីក្រយកតែមែន សូម្បីមួយរៀលដើម្បីទិញសៀវភៅអាន ក៏គ្មានដែរ។ គេឈ្មោះ រាម្ម័ន អាយុជាង១០ឆ្នាំ។ ក្មេងនេះ ត្រូវធ្វើការទាំងវ័យតូច ដើម្បីជួយគ្រួសារដែលមានកូនច្រើន។ ឪពុកប្រឹងរកស៊ីលក់កម្លាំងណាស់ តែទប់នឹងចំណាយមិនគ្រាន់។
  • ភូមិរបស់ រាម្ម័ន នៅក្បែរភ្នំ ដាច់ស្រយាល។ គ្មានអ្នកចេះអក្សរឡើយ។ រាម្ម័ន បានចូលសាលារៀនបន្តិចបន្តួចដែរ តែដោយជីវភាពក្រពេក ម្តាយឱ្យឈប់រៀន មកជួយរកឱសលក់។ រាម្ម័ន នៅតែព្យាយាមអាន និងប្រឹងសន្សំលុយ ទុកទិញសៀវភៅ ព្រោះគេយល់ថា មានតែវិជ្ជាទេ ដែលជួយឱ្យចាកចេញពីសភាពលំបាករាល់ថ្ងៃ។ ដោយសារចេះអានខ្លះៗ ទើប រាម្ម័ន អាចគិតពិចារណាឆ្ងាយ ខុសពីក្មេងស្របាលគ្នា។ គេឈប់លេងពួន ឈប់រត់គប់វង់ ឬលេងឈូសជាមួយក្មេងៗ ហើយឈ្ងោកក្បាលតែក្នុងសៀវភៅ។ កុមារនេះ ក៏អាចជួយបង្រៀនប្អូនស្រីនិងកូនអ្នកភូមិ ឱ្យចេះអានអក្សរតិចតួចដែរ។
  • ថ្ងៃមួយ អ្នកលក់ណែនាំសៀវភៅមួយដល់ រាម្ម័ន។ គឺជារឿងព្រេងឥណ្ឌាដ៏ល្បីល្បាញ មានកម្រាសយ៉ាងច្រើនក្រៃ ហើយតម្លៃក៏សន្ធឹកណាស់។ តើធ្វើម្តេចបានលុយទិញសៀវភៅនេះ? គឺមានតែឡើងភ្នំខ្ពស់ ទើបរកផ្កាល្អ លក់បានលុយច្រើន ហើយដើម្បីអាចទិញសៀវភៅនោះបាន។ ភ្នំខ្ពស់ ព្រៃជ្រៅ? ទេ! មិនកើតទេ! ចាស់ទុំនិទានតៗគ្នាក្នុងភូមិ ថាមានសត្វខ្លាកាចសាហាវ ដែលតែងតែធ្វើបាបក្មេងៗ។ ខ្លានេះនៅលើភ្នំ ក្នុងព្រៃជ្រៅ។ ភ្នំនេះគ្មាននរណាម្នាក់ ហ៊ានឡើងសោះឡើយ។
  • ប៉ុន្តែ ទីបំផុត រាម្ម័ន ក៏សម្រេចចិត្តដ៏ក្លាហាន ឡើងភ្នំដោយគ្មានប្រាប់នរណាទាំងអស់ សូម្បីតែម្តាយ ដើម្បីឡើងទៅបេះផ្កា នៅក្នុងព្រៃកាន់តែជ្រៅ ជាទីដែលគេល្បីថាមានខ្លាដ៏កាចសាហាវ។ រូបគេប្រថុយយ៉ាងនេះ គឺដើម្បីបានលុយច្រើនសម្រាប់ទិញសៀវភៅដែលខ្លួនស្រមៃ។ គេយល់សប្តិទាំងយប់ទាំងថ្ងៃចង់បានសៀវភៅនោះមកអាន។
  • រាម្ម័ន ឡើងភ្នំម្នាក់ឯង ទៅកាន់ព្រៃជ្រៅ ហើយដែលចាស់ៗនិទានថាមានខ្លាដ៏កាចសាហាវថែមទៀត។ តើខ្លានឹងធ្វើបាបកុមារកម្សត់យ៉ាងណា? តើគេនឹងសល់ជីវិតចេញពីព្រៃ ហើយយកផ្កា លក់ បានលុយទិញសៀវភៅដែលគេប្រាថ្នាចង់បានឬទេ?… ព្រោះតែចង់បានសៀវភៅល្អមួយក្បាលមកអាន កុមារតូចត្រូវហ៊ានប្រថុយអាយុជីវិតជាមួយនឹងសត្វខ្លាព្រៃ?…
  • ———-
  • សៀវភៅ«ខ្លាលើភ្នំ»នេះ និពន្ធជាភាសាអង់គ្លេស ដោយលោកស្រីបណ្ឌិតទស្សនវិទ្យា Shirley Lease Arora ផ្សាយឆ្នាំ១៩៦០ និងបកប្រែជាភាសាខ្មែរដោយវិស្វករព័ត៌មានវិទ្យា គៀន ហ្វកហ្វីដែល។ ស្នាដៃនេះកម្រាស់ប្រមាណជិត២០០ទំព័រ ដែលគ្រោងបោះពុម្ព ក្នុងខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជា។

Recommend product