• 1/2

$ 3.00

សម្រែកសេរីភាព ប្រភេទ គំនិតនិងការលើកទឹកចិត្ត ប្រែសម្រួល/រៀបរៀងដោយ ប៉ា ដាឡា បោះពុម្ភដោយ ហាតប៊ុក ទំព័រ 178

  • CHOICE
#HBC267103
 This product is not returnable.

Color & Size

Item Description

Online Mart

93.8%Fulfilment Rate

0Rating

6860Followers

Online Mart

93.8%Fulfilment Rate

0Rating

6860Followers

Item Description
  • "នៅពេលស្វែងរក Quote ដែលទាក់ទងនឹងសេរីភាព ដើម្បីដាក់លើទំព័រហ្វេសប៊ុក ខ្ញុំប្រទះសំដីមួយឃ្លាដែលសរសេរថា៖ "" The most potent weapon that the oppressor used is the mind of the oppressed ""។
  • ខ្ញុំភ្ញាក់ព្រើត ពេញចិត្តយ៉ាងខ្លាំង ដក់ជាប់ក្នុងចិត្តរហូតមកដល់ពេលនេះ ក៏ប្រហែលជាដល់ថ្ងៃលាចាកលោកទៅវិញដែរ។ វាជាសំដីរបស់ស្ទីវ ប៊ីកូ។ កាលណោះ ខ្ញុំមិនបានស្រាវជ្រាវថាប៊ីកូជាអ្នកណាទេ។ តែមួយ រយៈពេលយូរក្រោយមក ខ្ញុំបានប្រទះសៀវភៅ CRY FREEDOM នេះ។ ខ្លី ពាក្យពេចន៍មិនសូវពិបាក និយាយពីរឿងរ៉ាវប៊ីកូទៀត ដូចនេះខ្ញុំក៏សម្រេចចិត្តប្រែសម្រួលជាភាសាខ្មែរ ។
  • តាមរឿងនេះ យើងទទួលបានមេរៀនថា មនុស្សអាចជិះជាន់ សង្កត់​សង្កិនមនុស្សដទៃទៀតបាន មិនមែនដោយសារបុណ្យស័ក្តិ ទ្រព្យសម្បត្តិ រឺ អំណាចអ្វីពិសេសរបស់គេនោះទេ តែដោយសារតែចិត្តគំនិតរបស់​មនុស្សទន់ខ្សោយទាំងនោះតែប៉ុណ្ណោះ។ ហើយអំពើឃោរឃៅទាំង ឡាយ​​កើតឡើងក៏ដោយសារបាបកម្មពោលគឺសេចក្តីលោភលន់ ភាពល្ងង់ខ្លៅ ភ្លើងកំហឹង...ដែល​​សោយរាជ្យនៅក្នុងចិត្តគេដែរ។ជនជាតិអាព្រិចខាងត្បូង​ស្បែកខ្មៅដ៏ច្រើនលើសលប់ត្រូវបានធ្វើបាបដោយ​អ្នកគ្រប់គ្រងស្បែកសភាគតិច ក៏ព្រោះតែពួកគេមានចិត្តភ័យខ្លាច មានអារម្មណ៍​​ចុះចាញ់ មើលងាយខ្លួនឯង មិនស្គាល់អំពីថាមពល និង តម្លៃរបស់ខ្លួន ។ តែនៅពេលគេភ្ញាក់ខ្លួន រួមសាមគ្គីគ្នានោះ អាចផ្លាស់ប្តូរជីវិតខ្លួន និងប្រជាជាតិគេបាន។
  • មេរៀនមួយទៀតបង្ហាញថាសង្គមជាតិមួយមិនអាចសុខសាន្ត រីកចម្រើនបានដោយការប្រយុទ្ធស៊ីសាច់ ហុតឈាមគ្នារវាងក្រុមមនុស្សនោះទេ តែដោយសារការសហការ រួបរួមគ្នាដោយស្មើភាពគ្នា។ ការប្រឈមមុខគ្នាមិនអាចចៀសផុតទេ តែជាការប្រឈមដ៏ខ្លាំងក្លានៃគំនិតនៃទស្សនៈអភិវឌ្ឍជាតិ ។ ដើម្បីធ្វើដូចនេះបានត្រូវសំលាប់ជាដាច់ខាត មិនមែនសំលាប់មនុស្សទេ តែ ""សំលាប់គំនិត""... សំ​លាប់គំនិតអសកម្ម គំនិតអវិជ្ជមាន គំនិត​អន់ថយ អបិយជំនឿ...។
  • របៀបរស់នៅ និងស្លាប់របស់ប៊ីកូ បានប្រាប់យើងថា សេរីភាពនៅជាមួយយើងជានិច្ច គ្មានអ្នកណាម្នាក់ រឺ អំណាចអ្វីមួយ អាចបិទខ្ទប់ រារាំង ឃុំឃាំង ឆក់ប្លន់ រឺកំទេចចោលបានឡើយ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងនៅតែមានសេរីភាពពេញលេញជានិច្ច...គឺសេរីភាពក្នុងការប្រយុទ្ធតស៊ូ និងសេរីភាពក្នុងការស្លាប់ដោយ សេចក្តីថ្លៃថ្នូរនៅក្នុងសមរភូមិនេះ។
  • សេរីភាពជាស្មារតី ជាដួងព្រលឹងនៃមនុស្សជាតិ ។ អំពើបាបជាសត្រូវ ។ បាបកម្មរបស់មនុស្សមិនមែនទើបតែកើតនៅពេលអាដាមស៊ីផ្លែដឹងខុស​ត្រូវនោះទេ តែបានកើតឡើងតាំង​​ពីព្រះបង្កើតអាដាមដើម្បីជាការ

Recommend product