• 1/2

$ 7.00

កា​ពី​ទែន​ជីវិត

  • CHOICE
#KNI576695
 This product is not returnable.

Color & Size

Item Description

ទំព័រជីវិត
By
Kniga Books Center

100%Fulfilment Rate

0Rating

602Followers

ទំព័រជីវិត
By
Kniga Books Center

100%Fulfilment Rate

0Rating

602Followers

Item Description
  • នេះគឺជាដំណើរជីវិតរបស់ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាច្រើនផ្សេងទៀតដែលចាប់កំណើតឡើងនៅទីជនបទ។ នាងចេះមានក្តីស្រមៃតាំងពីតូច ហើយក្ដីស្រមៃនោះបានជំរុញឱ្យនាងខិតខំតតាំងនឹងភាពលំបាកក្នុងជីវិត។ ពេលវេលានៃកុមារភាពរបស់នាងក្លាយជាពេលវេលាដែលត្រូវតតាំងប្រឹងរស់ដូចមនុស្សធំពេញវ័យ វាខុសពីក្មេងដទៃផ្សេងទៀតជាច្រើនដែលអាចស្គាល់ពីរសជាតិជីវិតដ៏កក់ក្ដៅក្នុងរង្វង់ដៃថ្នាក់ថ្នមពីឪពុកម្ដាយ។ សភាពជីវិតដែលត្រូវទទួលមើលងាយមើលថោក ការរើសអើង ភាពភ័យខ្លាច អំពើហិង្សា សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ភាពជូរចត់ក្នុងជីវិតឯកជន និងបរាជ័យក្នុងរឿងស្នេហា។ នាងធំធាត់ឡើងជាមួយប្រយោគសំណួរមួយឃ្លា “តើខ្ញុំខុសអ្វីដោយគ្រាន់តែកើតមកជាកូនស្រី?”
  •  
  • ប៉ុន្តែដូចដែលមនុស្សជាច្រើនក៏បានដឹង និងទទួលស្គាល់រួចមកហើយ។ គ្រប់រសជាតិនៃជីវិតដែលឆ្លងកាត់កន្លងមក វានឹងក្លាយទៅជាសោភ័ណរបស់ជីវិត។ គ្រប់គ្នាអាចជួបការលំបាកលើរឿងផ្សេងៗពីគ្នា ហើយបទពិសោធន៍ជីវិតរបស់មនុស្សម្នាក់ៗក៏ជួយគូសឆ្លាក់ជីវិតគេក្នុងពេលបច្ចុប្បន្នឱ្យមានភាពខុសគ្នាជាច្រើន។ មេឃខ្មៅងងឹតនឹងមានពេលមួយត្រឡប់មកជាភ្លឺឡើងវិញ។ ព្យុះភ្លៀងខ្លាំងយ៉ាងណាក៏គង់តែកន្លងហួសទៅដោយពេលវេលា។ ទីបំផុតគ្មាននរណាដែលធ្វើជាកាពីតែននៃជីវិតឱ្យយើងទេគឺមានតែយើងខ្លួនឯងហ្នឹង!
  • មតិអំពីស្នាដៃសៀវភៅ
  • ""កាពីទែនជីវិត" ជាសៀវភៅមួយដែរខ្ញុំអានច្រើនដងក៏មិនធុញ។ ខ្ញុំជឿថាអ្នកផ្សេងទៀត នឹងមានអារម្មណ៍ប្លែក ចំពោះសាច់រឿងនៅក្នុងសៀវភៅមួយក្បាលនេះដូចខ្ញុំអញ្ចឹងដែរ។ ខ្ញុំស្រលាញ់ជាងគេគឺវគ្គដែលរំលឹកអនុស្សាវរីយ៍របស់ក្មេងនៅទសវត្សរ៍៨០ និង៩០ ហើយមួយទៀតគឺការបញ្ចប់រឿងដោយសន្តិភាព។ " - សែត​ ហត្ថា
  • អំពីអ្នកនិពន្ធ
  • នាងខ្ញុំឈ្មោះ ថុន ថាវរី បានទទួលបរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Hradec Kralove, សាធារណរដ្ឋឆែកនៅក្នុងជំនាញគ្រប់គ្រងពត៌មានវិទ្យា។ ខ្ញុំបានកើតនិងបានរស់នៅក្នុងគ្រួសារកសិករសាមញ្ញមួយនៅលើកោះតូចមួយនៅតាមដងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។ គ្រួសាររបស់ខ្ញុំតែងតែគាំទ្រខ្ញុំនិងឱ្យតម្លៃទៅលេីការអប់រំជាខ្លាំង។ ពួកគាត់បានលើកទឹកចិត្តខ្ញុំទៅបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់និងផ្ដល់ឱ្យខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ឪពុកម្តាយរបស់ខ្ញុំតែងតែបានប្រាប់ខ្ញុំថា “ការអប់រំ” គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យហើយនឹងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។
  • បច្ចុប្បន្ននេះ ខ្ញុំគឺជាអ្នកផ្សព្វផ្សាយ និងគ្រប់គ្រងផ្នែកផលិតនៅគ្រឹះស្ថានបោះពុម្ពផ្សាយ “សៀវភៅជីវិត”។ ខ្ញុំក៏ជាទាំងជាអ្នកនិពន្ធ

Recommend product