• 1/2

$ 6.00

ទម្រាំកា្លយជាអ្នកនិពន្ធ

  • IN STOCK
  • CHOICE
#KNI528393
 This product is not returnable.

Color & Size

Item Description

DJ NaNa Book
By
Kniga Books Center

98.31%Fulfilment Rate

0Rating

605Followers

DJ NaNa Book
By
Kniga Books Center

98.31%Fulfilment Rate

0Rating

605Followers

Item Description
  • ការកំណត់បញ្ហា ឬទិន្នន័យ​ពិតនៃបរិយាកាសដែលយើងកំពុងថ្លឹងថ្លែង វាលំបាកស្រាប់ហើយ ទម្រាំឈានទៅដល់ ការ​ជ្រើសរើស(dilemma)ហើយចុងក្រោយ​ធ្វើការសម្រេចចិត្ត។
  • អ្នកនិពន្ធម្នាក់ បើមិនចេះសូម្បីតែសម្រេចចិត្ត​ តើនឹង​សរសេរសៀវភៅអ្វីទៅ? ការហ៊ាន​សម្រេចចិត្ត ហ៊ានទទួលខុសត្រូវ​ តែងដើរស្របគ្នា។
  • សម្រាប់ហេតុផលមួយចំនួនក្នុងប្រទេសយើងដែលការយល់ដឹងនៅមានកម្រិត ភាគច្រើនការសារភាពកំហុសគឺពិបាកធ្វើមែន។
  • ក្នុងវប្បធម៌ផ្នត់គំនិតមនុស្សខ្លះ គឺថា ការងារតំណាងឲ្យសមត្ថភាពយើង អ៊ីចឹង បើការងារបរាជ័យ គឺយើងខ្លួនឯងជាមនុស្សបរាជ័យ។ ដូច្នេះហើយ ឪពុកខ្ញុំតែងលើកយកមកនូវទ្រឹស្តីខ្លះដែលនិយាយអំពីការប្រព្រឹត្តដោយកុំខ្វល់ពីអ្នកណាគិតយ៉ាងណាអំពីយើង សម្រាប់នរណាក៏ដោយ គេមិនមែនជាខ្លួនយើង ដូច្នេះ ការគិត និងវាយតម្លៃរបស់គេ ពុំមែនជាការពិតឡើយ។
  • មនុស្សម្នាក់ៗត្រូវរកឲ្យឃើញអត្តសញ្ញាណរបស់ខ្លួន ហើយអនុញ្ញាតឲ្យខ្លួនឯងបរាជ័យ ឬមានកំហុសឆ្គងខ្លះ ប៉ុន្តែ ភាពក្លាហាន និងអំពើល្អ គុណមេត្តាធម៌ ការប្តេជ្ញាចិត្ត ការច្នៃប្រឌិត មិនងាយបាត់បង់ឡើយត្រូវថែទំាវាជារៀងរហូតក្នុងជីវិត មិនថាពេលជោគជ័យ ឬបរាជ័យ។
  • សម្រាប់ទស្សនៈខ្ញុំ ការរៀនពីកំហុសឆ្គងតម្រូវឲ្យមានចំណុចទំាងប៉ុន្មាននេះ ដាក់ផែនការឲ្យខ្លួនឯងបានធ្វើការងារណាដែលថ្មីៗ មានឧបសគ្គ និងការទាមទារខ្ពស់ ដូច្នេះកំហុសតែងកើតមានហើយ សុទ្ធជាមេរៀនល្អៗថែមទំាងជួយឲ្យយើងអាចកា្លយជាមនុស្សមានទំនុកចិត្តលើខ្លួនឯង និងរហ័សរហួនបត់បែន។
  • រឿងដែលយើងគួរចាំជាងគេក្នុងចំណុចនេះ គឺថាបើយើងខំប្រឹងតឹងតែងរបៀបរបបដើម្បីចៀសវាងអំពីកំហុស តែតើយើងអាចរស់នៅពេញមួយជីវិតនេះដោយចៀសវាងការសម្រេចចិត្តបានដែរអត់? រាល់ការសម្រេចចិត្តតែងមានត្រូវ និងខុស ហើយបើយើងបុគ្គលមិនរៀនធ្វើការសម្រេចចិត្ត តើឲ្យអ្នកណាគេមកសម្រេចចិត្តជំនួសយើង

Recommend product