• 1/10

$ 6.00

អភ័យឯកសិទ្ធិបេះដូង Heart License

  • CHOICE
#NGA519170
 This product is not returnable.

Color & Size

Item Description

New Generation of Authors

0%Fulfilment Rate

0Rating

30Followers

New Generation of Authors

0%Fulfilment Rate

0Rating

30Followers

Item Description
  • វ៉ាលីន ក្លុយតាមីណូ គ្រីស្តាល់មីណេ លោករាជអាជ្ញាសង្ហាដែលស្រីៗមួយចំហៀងប្រទេសប៉ងប្រាថ្នា ត្រូវមកឈឺក្បាលហាលថ្ងៃក្រោយខកស្នេហ៍ម្តងទៀតនៅពេលបានជួបនឹងកញ្ញាអធិការថ្មោងថ្មី ធីអារ៉ា ហ្គានីញ៉ែល ហ្គោលដិន ដែលមិនដឹងថាព្រោះតែបុព្វេសនិ្នវាសឬអ្វី ទើបធ្វើឱ្យនាងនិងគេមានញាណពិសេសដែលហៅថា The sixth sense ត្រូវមកជួបខ្មោចព្រាយអសុរកាយឱ្យឃើញក្តៅៗស្រស់ៗដូចនៅក្នុងកុន 4DX និងមានប្រផ្នូលឱ្យដឹងជាមុនមិនចេះចប់មិនចេះហើយពីខ្មោចស្រីមហាស៊ិចស៊ី មហាហាយសូរ៍ នៅពេលបំបែកអាថ៌កំបាំងរឿងក្តីថ្មីរបស់នាងក្រោយពីការលាចាកលោករួមគ្នានេះ។
  • រឿងរ៉ាវចាក់ស្រេះនៃរឿងក្តីលើកនេះ បង្កភាពចលាចលដល់តួនាទីនិងបេះដូង ត្រូវដើរទន្ទឹមគ្នារហូតដល់កើតភាពស្មុគស្មាញកាន់តែខ្លាំង ពេលលោករាជអាជ្ញាកំលោះត្រូវមករៀបការទទួលខុសត្រូវលើអធិការក្រមុំរូបស្រស់ទាំងគេមិនពេញចិត្តនិងដក់គំនិតគុំកួននាងមិនរបូត បន្ទាប់ពីបញ្ចប់រឿងក្តីលើកនេះប្រកបដោយកំហឹង។
  • នាងមាននាមជាភរិយាពេញយស ប៉ុន្តែស្វាមីខ្ពើមរអើមមិនដែលប៉ះ! ឯការថ្នាក់ថ្នមនិងបេះដូង គេឱ្យទៅស្រីផ្សេងទាំងអស់ ដែលអ្នកណាក៏បានឱ្យតែមិនមែនជានាង!
  • "ខ្ញុំម្ចាស់លួចចូលចិត្តទ្រង់យូរហើយ តែទ្រង់មិនយកភ្នែកមើលខ្ញុំម្ចាស់សោះ លួចស្រលាញ់ប្តីគេគឺបែបនេះឯង អូ!"
  • "តែយប់នេះ... បងសុំធ្វើប្តីអូនហើយ"
  • "អ្នកអង្គម្ចាស់ អឹម..."
  • គ្រឹប!
  • ទ្វារដំណាក់បិទវិញគ្រឹប ស្របពេលរាងស្តើងសម្រូតខ្លួនអណ្ដឺតអណ្ដកអង្គុយក្តោបដើមទ្រូងខាងឆ្វេងណែន ពេលទ្រាំទ្រនឹងរូបភាពនិងពាក្យសម្តីវាយប្រហារអស់នោះលែងបានតទៅទៀត។
  • "ហ៊ឹកៗ... ហ៊ឺៗ... វ៉ាលីន ម៉េចក៏លោកធ្វើបាបបេះដូងខ្ញុំយ៉ាងនេះ ហ៊ឹកៗ... ត្រង់នេះឈឺ ហ៊ឹក... ឈឺណាស់ ហ៊ឺៗ..."
  • តើក្នុងជាតិនេះ នាងអាចទាមទារយកអភ័យឯកសិទ្ធិពីបេះដូងគេបានដែរឬទេ? បើគ្រប់ពេលគេបញ្ឈឺឌឺដងនាងយ៉ាងឈាមត្រជាក់បែបនេះ?

Recommend product