• 1/2

$ 7.00

សង្សារ១៤ថ្ងៃ

  • CHOICE
#SCH429431
 This product is not returnable.

Color & Size

Item Description

សៀវភៅបញ្ញវន្ត Scholar Book

50%Fulfilment Rate

0Rating

59Followers

សៀវភៅបញ្ញវន្ត Scholar Book

50%Fulfilment Rate

0Rating

59Followers

Item Description
  • នៅលើឡានក្រុង ម៉ោង៦ល្ងាច ខ្ញុំដឹងថា នៅអូស្ត្រាលី ម៉ោង១០យប់ហើយ ពូនឹកក៏ផ្ញើសារ Chat មកខ្ញុំ។
  • «ឃើញ Post Status មិនសប្បាយចិត្ត តើមានរឿងអ្វីហ្នឹង?»
  • «គ្រប់យ៉ាងវាមិនដូចការគិតសោះ!»
  • «បើអ៊ីចឹង ត្រូវរៀនគិតតាមគ្រប់យ៉ាងដែលកើតឡើងវិញ!»
  • «ហ៊ឺ! គិតយ៉ាងម៉េចទៅ ជួយបង្រៀនផង!»
  • «ផែនការណ៍ បើក្លាយជាផែនស្ករ ត្រូវតែយកស្ករមកធ្វើបង្អែម!»
  • កំពុងតែក្រៀមក្រំ ខ្ញុំស្រាប់តែសើចចេញមកក្រៅ ធ្វើឱ្យអ្នកជិះលើឡានក្រុងជាមួយងាកមើល។ ខ្ញុំយកដៃខ្ទប់មាត់ ទប់សើច មុននឹងតបទៅគេវិញ។
  • «បើសិនពូនឹកនៅស្រុកខ្មែរ ល្អណាស់!»
  • «ចង់ឱ្យខ្ញុំនៅក្បែរ?»
  • ខ្ញុំញញឹមស្រាល ទទួលស្គាល់ថា ចូលចិត្តគេខ្លាំង។ មួយរយៈចុងក្រោយនេះ បើគ្មានគេ ខ្ញុំប្រហែលជាយ៉ាប់ជាងនេះទៅទៀត។ គេតែងតែនិយាយអ្វីប្លែកៗ ធ្វើឱ្យខ្ញុំសើច និងមានកម្លាំងចិត្ត។ Chat ជាមួយគ្នាស្ទើរតែរាល់ថ្ងៃ ថាទៅមើល៍ ពួកយើងជាអ្វីនឹងគ្នា?
  • «អ៊ីចឹង ពេលណាមកខ្មែរ?» ខ្ញុំធ្វើជាសួរទៅវិញ។
  • «ចាំមានសេចក្ដីក្លាហានគ្រប់គ្រាន់សិន!»
  • «ក្លាហានទៅណា?»
  • «ក្លាហានទៅជួបមនុស្សម្នាក់!»
  • «អូហ៍!»
  • ខ្ញុំគិតថា គេកំពុងតែនិយាយពីខ្ញុំ តែខ្ញុំមិនហ៊ានសួរបញ្ជាក់ទេ។ អារម្មណ៍ដែលដឹងថាយើងស្រលាញ់អ្នកណាម្នាក់ វាទៅជាគួរឱ្យខ្លាចចំពោះខ្ញុំ… ខ្លាចការឈឺចាប់ដែលធ្លាប់ពាល់ ខ្លាចថានឹងចូលមកដល់បេះដូងម្ដងទៀត។
  • ទោះយ៉ាងណា អារម្មណ៍ប្រាប់ថា ខ្ញុំនិងគេគឺឆ្ងាយពីគ្នា ទាំងទីកន្លែង ទាំងពេលវេលា ហើយក៏មិនងាយបានជួបគ្នានោះដែរ គួរតែរក្សាចិត្តត្រឹមជាមិត្តបែបនេះល្អជាង។
  • ពេលខ្ញុំកំពុងតែនៅលើឡានក្រុង គេនៅលើរថភ្លើង។ គេប្រាប់ថា រាល់ថ្ងៃធ្វើការដល់យប់ៗ ទើបត្រឡប់ទៅផ្ទះ។ មានអារម្មណ៍អាណិតគេពេលឮបែបនេះ។
  • «យប់នេះ បើមិនហត់ទេ ពេលទៅដល់ផ្ទះ ខ្ញុំផ្ញើរឿងថ្មីឱ្យអាន!» ខ្ញុំសរសេរប្រាប់គេ។
  • «ពិតមែនអ្ហ? អត់ហត់ទេ! Can’t Wait!»
  • «ជារឿងដែលខ្ញុំសរសេរឱ្យក្រុមហ៊ុនបងឥន្ទ្រី តែចង់ឱ្យអានមុនគេ ក្រែងមានយោបល់អីជួយកែ ព្រោះដឹងថា ពូនឹកតែងតែមានយោបល់ល្អៗ!»
  • «រំភើបណាស់ ដែលកូនឆ្មាផ្ដល់តម្លៃឱ្យខ្ញុំបែបនេះ!»
  • «អរគុណដូចគ្នា ដែលតែងតែគាំទ្រខ្ញុំ!»
  • ដកស្រង់ពីប្រលោមលោក #សង្សារ១៤ថ្ងៃ វគ្គទី ១១ ទំព័រ ១៤៧

Recommend product