This product is not returnable. Item Description
- ហេតុអ្វីបានជាអូនសម្លាប់បេះដូងបងជាលើកទី២ ដោយដៃអូនផ្ទាល់ទាំងអូនក៏ដឹងហើយថា បងអាចមានជីវិតថ្មីម្តងទៀតក៏ព្រោះតែអូន ហើយអូនក៏ដឹងច្បាស់ថាអូនគឺជាពន្លឺថ្ងៃដែលចាំងឆ្លុះបំភ្លឺជីវិតដ៏ងងឹតមួយនេះ។
- ចិត្តអូនសាងពីអ្វី ហេតុអ្វីក៏ដាច់មេត្តាដល់ម្លឹង ដាច់ចិត្តបំផ្លាញបេះដូងដ៏បរិសុទ្ធរបស់មនុស្សម្នាក់ ដែលប្រគល់ឱ្យអូនគ្រប់យ៉ាងសូម្បីជីវិត។ ផ្តល់ចម្លើយមួយដ៏ស័ក្តិសមឱ្យបងផង កុំឱ្យចិត្តស្មោះមួយនេះ បរាជ័យម្តងហើយម្តងទៀត កុំធ្វើឱ្យបងស្លាប់ទាំងរស់បែបនេះ។
- បងធ្លាប់ឈឺចាប់ដោយសារស្រីម្នាក់ ដែលមិនបានស្រឡាញ់បងរួចហើយ តែក៏មិនឈឺស្មើនឹងស្រីម្នាក់ដែលប្រាប់ថាស្រឡាញ់បង តែបែរជាជាន់ឈ្លីបេះដូងបងខ្ទេចខ្ទាំគ្មានសេសសល់។
Recommend product