• 1/10

$ 6.00

តំណក់ទឹកភ្លៀងក្នុងបេះដូង ភាគ១ (Drama Novel) និពន្ធដោយ៖ ហេលេន(HSH) (មរតកសៀវភៅ)

  • IN STOCK
  • CHOICE
#NGA366943
 This product is not returnable.

Color & Size

Item Description

New Generation of Authors

0%Fulfilment Rate

0Rating

30Followers

New Generation of Authors

0%Fulfilment Rate

0Rating

30Followers

Item Description
  • ហ្សាប៊ីណា ម៉ាគែល... ជីវិតដ៏មានន័យរបស់នាងត្រូវរញ៉េរញ៉ៃអស់គ្មានសល់ ដោយសារតែឈ្លោះជាមួយម្ដាយចុង ហើយក៏ធ្វើចិត្តខ្លាំងចេញពីផ្ទះមករកមិត្តសម្លាញ់ឱ្យជួយ។
  • តែអ្នកណាទៅដឹងថាការជួយរបស់គេ ធ្វើឱ្យនាងបានជួបមនុស្សដែលខំរង់ចាំរហូតអស់រយៈពេលដប់ឆ្នាំនោះ ហើយគ្រប់យ៉ាងក៏រលាយព្រោះគេចាំនាងមិនបាន ហើយថែមទាំងមានមនុស្សដែលគេស្រលាញ់ទៀតផង ចំណែកនាងគ្រាន់តែជាចំណែកលើសរវាងពួកគេ។
  • ម៉ាហ្គូលី ចាស្ទែន ព្រមធ្វើគ្រប់បែបយ៉ាងដើម្បីគំនុំសងសឹកដែលមាននៅក្នុងទ្រូង តែសុខៗក៏មានក្មេងស្រីដែលគេស្មានមិនដល់ថាបានជួបម្ដងទៀត ផុសមកនៅចំពោះមុខ ហើយនៅក្បែរខ្លួនបំផុត ធ្វើឲ្យបេះដូងមានតែកំហឹងរបស់គេ សន្សឹមៗក៏រលាយអស់ ទើបគេត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីរក្សានាងទុកនៅក្បែរកាយ។
  • «ហេតុអ្វីត្រូវជាខ្ញុំដែរ? ខ្ញុំមិនយល់!»
  • «នាងអាចយល់បាននៅពេលក្រោយ តែពេលនេះគឺជួយស៊ីញ៉េសិនទៅ!»
  • «ខ្ញុំមិនស៊ីញ៉េដាច់ខាត! ព្រោះលោកហើយនឹងខ្ញុំគ្មានហេតុផលអ្វីត្រូវជួយគ្នាដោយវិធីនេះ!»
  • «នាងចង់បានអ្វី?»
  • «លោកចង់និយាយពីអី?»
  • «នាងចង់បានអ្វីទើបព្រមស៊ីញ៉េវា? ប្រាប់មកខ្ញុំនឹងយកមកឱ្យទាំងអស់... លុយ ឡាន គ្រឿងអលង្ការ ផ្ទះអ្វីផ្សេងៗក៏បាន... បើចង់បានខ្ញុំនឹងឱ្យ!»
  • «ខ្ញុំចង់បានកាំភ្លើង...»
  • «...?» ម៉ាហ្គូលីទៅជាចងចិញ្ចើមមិនយល់ នៅពេលដាក់សំណើជាច្រើន តែនាងមិនត្រូវការ បែរជាត្រូវការកាំភ្លើងទៅវិញ បែបនេះប្រហែលមិនមែន...
  • «ខ្ញុំចង់បានយកមកបាញ់ក្បាលលោកវះមើលខួរថាវាមានស្អីខ្លះ ទើបហ៊ានមកនិយាយឆ្កែៗបែបនេះដាក់ខ្ញុំ! លុយ ឡាន ផ្ទះ... លោកគិតថាខ្ញុំគ្មានឬយ៉ាងម៉េច ទើបនិយាយថានឹងរកមកឱ្យខ្ញុំ? លោកស្គាល់ខ្ញុំច្បាស់ហើយឬ ទើបហ៊ានមកដាក់សំណើបែបនេះ? លោកស្គាល់ខ្ញុំច្បាស់ណាស់ឬ?»

Recommend product