• 1/7

$ 6.25

ជម្នះស្នេហ៍ប្លន់ដួងចិត្ដ​ ភាគបញ្ចប់ (Drama & Romantic Novel)

  • IN STOCK
  • CHOICE
#NGA366934
 This product is not returnable.

Color & Size

Item Description

New Generation of Authors

0%Fulfilment Rate

0Rating

30Followers

New Generation of Authors

0%Fulfilment Rate

0Rating

30Followers

Item Description
  • ប្តូរពីស្អប់មកស្រលាញ់! ប្តូរពីការប្រាថ្នាព្យាបាទសងសឹកបញ្ចេញកំហឹង មកជាចង់ការពាររក្សាថ្នាក់ថ្នម... រិកខូរេន ខាដឺរៀស ត្រូវចំណងស្នេហ៍គ្មានរូបចងបេះដូងរបស់គេជាប់ គេបែរជាលង់ស្រលាញ់មនុស្សស្រីដែលគេប្រាថ្នាសងសឹករហូតដកខ្លួនមិនរួច...។
  • គេស្រលាញ់នាង គេហួងហែង ហើយទាមទារឱ្យនាងនៅក្បែរគេតែម្នាក់គត់ ទោះបីដឹងថាក្នុងចិត្តរបស់នាងគ្មានគេ ហើយស្អប់គេខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែគេមិនខ្វល់! គេជម្នះ! គេទាមទារទាំងកាយ និងបេះដូងរបស់នាងជាកម្មសិទ្ធិ ក្នុងពេលដែលនាងប្រាថ្នារត់គេច គេក៏តោងជាប់ស្អិតមិនព្រមលែងដៃ មិនថាត្រូវប្រើមធ្យោបាយអ្វីក៏ដោយ គេនឹងធ្វើ ឆៃណាលី អាខារីន នៅក្បែរខ្លួន មិនអាចចាកចេញពីគេមួយជំហានឡើយ។
  • “នាងនៅតែចង់ទៅចោលយើង?” សំឡេងរបស់គេរឹងខុសពេលមុន ប្រអប់ដៃធំចាប់ដើមដៃរបស់នាងយ៉ាងខ្លាំងហើយទាញកន្ត្រាក់ឱ្យចូលមកជិត តែពេលដែលនាងបង្ហាញថាឈឺ គេក៏បន្ធូរកម្លាំងវិញ “យើងព្យាយាមហើយ ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីនាង ហេតុអីនាងនៅតែចង់ទៅចោលយើង?”
  • “លែង...”
  • “ឆ្លើយសិនមក! ម៉េចក៏នាងនៅតែទៅចោលយើង កន្លងមកយើងធ្វើល្អដាក់នាងមិនគ្រប់គ្រាន់? យើងព្យាយាមច្រើនហើយ ព្យាយាមកែកំហុសគ្រប់យ៉ាង ហេតុអីនៅតែចង់ទៅ?”
  • “...”
  • “យើងបានប្រាប់ហើយមែនទេ ថាយើងមិនលែងដៃនាងទេ ម៉េចក៏នៅតែរឹងទទឹងចង់ទៅ នាងពិតជាចង់ឱ្យយើងត្រឡប់មកប្រើធម៌ក្តៅវិញមែនទេ?”
  • -ឈុត អានុភាពស្នេហ៍
  • -និពន្ធដោយ៖ ពេជ្រ អេងគីមសួគ៌ (មយូរា)

Recommend product